top of page
Writer's pictureADTJK

ការបន្តឱ្យទទួលបានការអប់រំ ក្នុងកំឡុងពេលបិទសាលា

អ្នកគ្រប់គ្រងកម្មវិធី និងអ្នកសម្របសម្រួលកម្មវិធីរបស់យើង កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងគោលបំណងតែមួយគឺ ការពារសិទ្ធកុមារគ្រប់រូបឱ្យមានសិទ្ធទទួលបានការអប់រំ។ កិច្ចការនេះ ត្រូវបានសម្រេចដោយសារការរក្សាភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធសាលារៀន និងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់គ្រួសារដែលជួបការលំបាក ដើម្បីការពារហេតុផលណាមួយ ដែលអាចធ្វើឱ្យកុមារបោះបង់ការសិក្សា។





រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនសម្រាប់ការបើកសាលារដ្ឋ និងឯកជនឡើងវិញ ដែលត្រូវបានបិទទ្វារកាលពីពាក់កណ្តាលខែមីនា នៅពាក់កណ្តាលឆ្នាំសិក្សា ២០១៩-២០២០។

យោងតាមក្រសួងអប់រំ ការរង់ចាំការអនុវត្តវិធានចំពោះការបើកសាលាឡើងវិញ នឹងត្រូវធ្វើឡើងជាបីដំណាក់កាល អាស្រ័យលើវិធានការសុខភាពដែលមាន ការជួយពីសំណាក់សាលារៀនចំពោះសិស្ស និងសិស្សានុសិស្សនៅក្នុងប្រទេសនៅមានកម្រិត។

ថ្នាក់រៀនផ្សាយតាមកញ្ចក់ទូរទស្សន៍ និងតាមអ៊ីនធ័រណែត គឺជាការឆ្លើយតបមួយដ៏ល្អ ចំពោះតម្រូវការចាំបាច់ចំពោះមុខ ប៉ុន្តែ លោកគ្រូ-អ្នកគ្រូ និងសមាគមមនុស្សធម៌នានា មើលឃើញដោយឯកច្ឆន្ទ ពីភាពនៅមានកម្រិតរបស់ប្រព័ន្ធទាំងនេះ ក្នុងរយៈពេលវែង។ វិធានទាំងនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដើម្បីរក្សាការចូលរួមពីគ្រប់ភាគី កុមារ និងឪពុកម្តាយ និងដើម្បីបញ្ជៀសនូវការកើនឡើងនៃគម្លាតចំណេះដឹងរបស់សិស្សានុសិស្ស។

នៅប្រទេសកម្ពុជា ក៏ដូចជានៅជុំពិភពលោក ហានិភ័យនៃការបោះបង់ការសិក្សា និងការឃ្លាតចេញពីប្រព័ន្ធអប់រំ គឺមានច្រើនជាងការពិតទៅទៀត។ មួយភាគធំនៃប្រជាជន ត្រូវបានរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ហើយប្រជាជនជាច្រើនបានបាត់បង់ការងាររបស់ពួកគេ។ យុវជនបានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ និងបាន​ចូលរួមចំណែករកចំណូលសម្រាប់គ្រួសារ។ ដូច្នេះ   អាសន្នផ្នែកហិរញ្ញវត្ថុ កំពុងធ្វើឱ្យក្រុមគួ្រសារគិតគូរឡើងវិញ នូវការវិនិយោគរយៈវែងលើការអប់រំ ចំពោះកូនៗរបស់ពួកគេ។

សមាគម  ដែលធ្វើការលើផ្នែកអប់រំ និងផ្នែកការគាំពារកុមារ យើងទាំងអស់គ្នាបានយល់ដឹងនូវផលប៉ះពាល់នៃការបិទសាលារៀន ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ថ្មីៗរបស់អង្គការ Save the Children មានចំណងជើងថា៖ សង្គ្រោះការអប់រំយើង ។ ដូច្នេះ ក្រុមការងារយើង ក៏បានសម្របសកម្មភាពគរុកោសល្យរបស់ខ្លួន និងបានអនុវត្តជម្រើសជាច្រើន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានានៃការបិទសាលារៀន។

ការផ្តល់ជូននូវគរុកោសល្យចម្រុះជំនួសប្រព័ន្ធសាលារដ្ឋ ជាបណ្តោះអាសន្ន

ក្រុមការងាររបស់សមាគម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរៀបចំ និងផ្តល់កាលវិភាគពេញម៉ោងទៅអ្នកទទួលផលនៅក្នុងសមាគម ដែលរួមបញ្ចូលទាំងការផ្តល់នូវការអប់រំផ្សេងៗ ដែលមាន។

កាលវិភាគត្រូវបានកែតម្រូវឱ្យសមស្របទៅតាមកម្រិតថ្នាក់៖ កុមារធំៗមានលទ្ធភាពចូលរៀនថ្នាក់អនឡាញ ខណៈពេលដែលកុមារតូចៗរៀនតាមរយៈកញ្ចក់ទូរទស្សន៍។ លើសពីនេះទៅទៀត ដើម្បីពង្រឹងចំណេះដឹង ដែលទទួលបាន ក្រុមការងារខ្មែរ និងបារាំង បានផ្តល់ការពង្រឹងភាសាអង់គ្លេស៖ ជំនាញការអាន និងជំនាញការសរសេរ។


ការបើកសាលារៀនបំប៉នឡើងវិញ

ចាប់តាំងពីខែកក្កដា សាលារៀនបំប៉ន អាចស្វាគមន៍សិស្សានុសិស្សឡើងវិញ ហើយបំពេញបន្ថែមនូវការផ្តល់ជូនសកម្មភាពគរុកោសល្យរបស់យើង។ ដោយមានការអនុញ្ញាតិពីក្រសួងអប់រំ កុមារគ្រប់រូបនៅក្នុងសមាគម រៀនបានពី ១០-១២ ម៉ោង ក្នុងមួយសប្តាហ៍ ដែលបន្ថែមពីលើការរៀនអនឡាញ និងសកម្មភាពផ្សេងៗទៀត។ នៅក្នុងការកំណត់ចំនួនសិស្ស ១០នាក់ ក្នុងមួយថ្នាក់ ការសិក្សាទាំងអស់នេះត្រូវបានផ្តល់ជាអាទិភាពសម្រាប់អ្នកទទួលផលរបស់យើង ថែមទាំងសម្រាប់សិស្សានុសិស្សដែលនៅជុំសមាគមយើងផងដែរ។ ប្លង់នៃថ្នាក់រៀន គោរពតាមគោលការណ៍រក្សាគម្លាតសង្គម។

លទ្ធភាពសម្រាប់ លោកគ្រូ-អ្នកគ្រូ ដើម្បីធ្វើឱ្យកាន់មេរៀនកាន់តែស៊ីជម្រៅ និងការពន្យល់ ធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃដំណើរការសិក្សា។


ការពារការបោះបង់ការសិក្សានៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈការជួយគាំទ្រប្រកបដោយគុណភាព

ការងារស្នូល ត្រូវបានធ្វើឡើង ដើម្បីបំពេញតម្រូវការចាំបាច់របស់សហគមន៍។ កុមារ ៤៦ នាក់ នៅក្នុងកម្មវិធីគាំទ្រគ្រួសារក្នុងសហគមន៍ ត្រូវបានតាមដានជាប្រចាំតាមរយៈទូរស័ព្ទ ឬតាមរយៈការចុះសួរសុខទុក្ខផ្ទាល់ ដើម្បីជម្រុញលើកទឹកចិត្តពួកគេឱ្យប្រគល់កិច្ចការផ្ទះទៅឱ្យ លោកគ្រូ-អ្នកគ្រូ និងដើម្បីឱ្យខិតខំព្យាយាមក្នុងការសិក្សារបស់ពួកគេ។ ថ្មីៗនេះ កុមារបានទទួលនូវសម្ភារៈសិក្សា ទៅតាមកម្រិតថ្នាក់របស់ពួកគេ និងតម្រូវការចាំបាច់នៃគ្រួសារនីមួយៗ។ ក្រុមគ្រួសារក៏ត្រូវបានក្រើនរំលឹកពីសារៈសំខាន់នៃការបន្តការសិក្សារបស់កូនៗពួកគេផងដែរ។

ក្រុមការងារយើងគិតគូរអំពីភាពបន្ទាន់នៃសេដ្ឋកិច្ចគ្រួសារ និងលទ្ធភាពនៃការបោះបង់ការសិក្សា។ ក្រុមគ្រួសារ ដែលនៅដាច់ស្រយាលជាងគេ ដែលកូនៗរបស់ពួកគេមិនអាចមកសាលារៀនបំប៉នបាន មិនមានអ៊ីនធ័រណែត ឬទូរទស្សន៍ និងដែលឪពុកម្តាយរបស់ពួកគេជាអនក្ខរជន ក្រុមគ្រួសារទាំងនេះ ទទួលបានជំនួយផ្នែកសង្គមជាលក្ខណៈបុគ្គល និងជាជំនួយពង្រឹងបន្ថែម។


ពង្រឹងការគាំទ្រសិស្សានុសិស្សដែលជួបការលំបាក

ដោយការបិទគ្រឹះស្ថានឧត្តមសិក្សា និស្សិតភាគច្រើនបានត្រឡប់មកផ្ទះ នៅតាមខេត្តរៀងៗខ្លួនរបស់ពួកគេវិញ។ សមាគម ជួយគាំទ្រនិស្សិតគ្រប់រូប ទាក់ទងនឹងការរៀនអនឡាញរបស់ពួកគេ។ ជាថ្មីម្តងទៀត គោលបំណងចម្បង គឺដើម្បីបន្តការសិក្សា និងជៀសវាងនូវការបោះបង់ថ្នាក់ឧត្តមសិក្សា ជាពិសេស តាមរយៈទំនាក់ទនងតាមទូរស័ព្ទ និងហរិញ្ញប្បទានលើការចំណាយថ្លៃអ៊ីនធ័រណែតផ្សេងៗ។ និស្សិតដែលងាយរងគ្រោះជាងគេបំផុត ត្រូវត្រឡប់មកសមាគមយើងជាបណ្តោះអាសន្ន ដើម្បីទទួលបានការប្រើប្រាស់អ៊ីនធ័រណែត និងបរិយាកាសសិក្សាដ៏រីករាយ។

សកម្មភាពទាំងអស់នេះ តម្រូវឱ្យមានការសម្របខ្លួន ក្នុងន័យ ធនធានមនុស្ស ភស្តុភារ និងថវិកា។ យើងសូមថ្លែងអំណរគុណគ្រប់ដៃគូសហការណ៍ ម្ចាស់ជំនួយ អ្នកឧបត្ថម និងអ្នកស្ម័គ្រចិត្ត ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ រួមជាមួយ អង្គការជួយកុមារកម្ពុជា AEC-Foyer Lataste។ តម្រូវការរបស់សមាគមរឹតតែមានសារៈសំខាន់ទៅទៀត នាពេលសព្វថ្ងៃនេះ ដោយសារយើងស្វះស្វែង ការធានាគុណភាពនៃការជួយអ្នកទទួលផលរបស់យើងគ្រប់រូប។


គ្រប់ការឧបត្ថមគាំទ្រត្រូវរាប់បញ្ចូល ហើយច្រើនជាងពេលណាៗទាំងអស់ ពិសេសនៅក្រោយការរីករាយដាលជាសកល មេរោគកូវីដ-១៩ នេះ។

Written by Meïlie TANG, Service Civique volunteer, and Solène ZECH, field coordinator





18 views0 comments

Recent Posts

See All

Comments


bottom of page